Back
ប.ស.ស. នឹងចុះធ្វើអធិការកិច្ច
ដើម្បីពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាប់ផ្ដើមយុទ្ធនាការ ចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេសចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតទៅ ក្នុងគោលដៅ ពង្រីកវិសាលភាពនៃការគ្របដណ្តប់សមាជិក ប.ស.ស. ឱ្យកាន់តែទូលំទូលាយ សំដៅធានាឱ្យបាននូវសុខុមាលភាព និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមដល់កម្មករនិយោជិតគ្រប់រូប ជាពិសេសធានាឱ្យបាននូវនិរន្តរភាពមូលនិធិ សន្តិសុខសង្គម។
ក្នុងន័យនេះ ប.ស.ស. សូមជូនដំណឹងដល់ លោក/លោកស្រី ជាម្ចាស់សហគ្រាស គ្រឹះស្ថាន ឬ អ្នកតំណាង ទាំងអស់ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានពាក់ព័ន្ធនានា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម ម្ចាស់សហគ្រាស គ្រឹះស្ថាន ឬអ្នកតំណាង ទាំងអស់ចូលរួម សហការ និងត្រូវអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
Tags:
Back