Back
ពន្ធលើប្រាក់បៀវត្ស | Salary Tax
ពន្ធលើប្រាក់បៀវត្ស
ពន្ធលើប្រាក់បៀវត្ស គឺជាពន្ធប្រចាំខែកំណត់លើប្រាក់បៀវត្សដែលរូបវន្តបុគ្គលបានទទួលក្នុងក្របខ័ណ្ឌនៃការបំពេញសកម្មភាពបំរើការងារ។ រូបវន្តបុគ្គ និវាសនជននៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវជាប់ពន្ធលើប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជានិង ប្រាក់បៀវត្សប្រភពបរទេស។ រូបវន្តអនិវាសនជនត្រូវជាប់ពន្ធ ប្រាក់បៀវត្សចំពោះប្រាក់បៀវត្សប្រភពកម្ពុជា សហគ្រាសដែលជានិយោជកត្រូវមានកាតព្វកិច្ចកាត់ទុកពន្ធលើប្រាក់បៀវត្សនៅមុនពេលបើកប្រាក់បៀវត្ស ឱ្យដល់និយោជិតនិងបង់ប្រាក់ពន្ធនេះជូនរដ្ឋបាល សារពើពន្ធយ៉ាងយឺតបំផុតនៅថ្ងៃទី ២០នៃខែបន្ទាប់ ពីខែដែលប្រាក់បៀវត្សត្រូវបានបើក។
សម្រាប់និយោជិតនិវាសនជន ប្រាក់ពន្ធត្រូវបង់ត្រូវកំណត់លើប្រាក់បៀវត្សជាប់ពន្ធប្រចាំខែនិងត្រូវកាត់ទុក តាមអត្រាកំណើនតាមថ្នាក់ដូចតទៅ៖
បញ្ជាក់៖ ប្រាក់បៀវត្សប្រចាំខែត្រូវជាប់ពន្ធខាងលើ ចាប់អនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
សម្រាប់និយោជិតអនិវាសនជន ពន្ធលើប្រាក់បៀវត្សត្រូវបានកាត់ទុកតាមអត្រា ២០% នៃទឹកប្រាក់ត្រូវបើកឱ្យមុនការកាត់ទុក។ ពន្ធកាត់ទុកនេះ គឺជាពន្ធចុងក្រោយនៃប្រាក់បៀវត្សសម្រាប់អនិវាសនជនជាអ្នកទទួលប្រាក់បៀវត្ស។ ចំពោះអត្ថប្រយោជន៍បន្ថែមជារៀងរាល់ខែ សហគ្រាស ក្រុមហ៊ុនត្រូវកាត់ទុកនិងបង់ប្រាក់ពន្ធតាមអត្រា ២០% នៃតម្លៃសរុបរបស់អត្ថប្រយោជនបន្ថែមដែលបានផ្តល់ឱ្យនិយោជិតទាំងអស់។ តម្លៃនៃអត្ថប្រយោជន៍បន្ថែមគឺជាតម្លៃទីផ្សារ រួមទាំងពន្ធអាករទាំងអស់។
យោង៖ https://www.tax.gov.kh/km/content-detail/Rm9mg0315749545887
======================================================
Tax on Salary
The tax on salary is a monthly tax imposed on the salary that individuals receive within the scope of performing employment activities. Resident individuals in the Kingdom of Cambodia are subject to salary tax on both Cambodian and foreign-sourced income. Non-resident individuals are subject to salary tax only on Cambodian-sourced income. Employers are responsible for withholding the salary tax before paying salaries to employees and remitting the tax to the tax administration no later than the 20th of the month following the month in which the salary was paid.
For resident employees, the payable tax is determined based on the taxable monthly salary and is withheld according to progressive tax rates as follows:
Here is the translation of the table from Khmer to English:
Taxable Salary Bracket (KHR) | Rate |
---|---|
0 – 1,500,000 | 0% |
1,500,001 – 2,000,000 | 5% |
2,000,001 – 8,500,000 | 10% |
8,500,001 – 12,500,000 | 15% |
Over 12,500,000 | 20% |
Note: The monthly salary subject to the above tax is applicable starting from January 1, 2023.
For non-resident employees, the salary tax is withheld at a rate of 20% of the gross amount before any deductions. This withheld tax is the final tax on the salary for non-resident salary recipients. Regarding monthly additional benefits, enterprises or companies must withhold and remit tax at a rate of 20% of the total value of additional benefits provided to all employees. The value of additional benefits is the market value, including all applicable taxes and duties.
Reference: https://www.tax.gov.kh/en/content-detail/yVWeJ4049549554037
Tags:
Back