Back
ពន្ធលើផ្ទាំងផ្សព្វផ្សាយ | Tax on Advertising Panel
ពន្ធលើផ្ទាំងផ្សព្វផ្សាយ
ពន្ធលើផ្ទាំងផ្សព្វផ្សាយ គឺជាប្រភេទពន្ធប្រចាំឆ្នាំត្រូវអនុវត្តលើផ្ទាំងផ្សព្វផ្សាយគ្រប់ប្រភេទតាមគ្រប់រូបភាពទាំងចល័តនិងអចល័តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ផ្ទាំងផ្សព្វផ្សាយសំដៅដល់៖
- បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើឡើងដោយកៅស៊ូ ក្រដាសធម្មតា សំពត់កំណាត់ ឬវត្ថុផ្សេងៗ
- ស្លាកអាជីវកម្មដ្ឋានសម្រាប់ដាក់សម្គាល់ឈ្មោះ ទីតាំង ទីស្នាក់ការ ការិយាល័យ ឬទីកន្លែងប្រកបអាជីវកម្មនានា
- ផ្ទាំងអក្សរ ឬផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម។
ពន្ធលើផ្ទាំងផ្សព្វផ្សាយ ត្រូវបានលើកលែងចំពោះផ្ទាំងផ្សព្វផ្សាយក្នុងគោលបំណងមិនស្វែងរកប្រាក់ចំណេញដូចខាងក្រោម៖
- ស្លាករបស់ស្ថាប័នរដ្ឋ
- ស្លាករបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការជាតិនិងអង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រាជរដ្ឋាភិបាលដទៃទៀត អង្គការមិនមែនរដ្ឋាភិបាលនិងសមាគមនានា
- ផ្ទាំងផ្សព្វផ្សាយដែលមានគោលដៅអប់រំសង្គម ជាប្រយោជន៍សាធារណៈ មានជាអាទិ៍ ការថែរក្សា និងការពារបរិស្ថាន ការបញ្ឈប់អំពើហឹង្សាក្នុងគ្រួសារ ការការពារធនធានធម្មជាតិ ការអប់រំចរាចរណ៍ និងការអប់រំសុខភាព។
មូលដ្ឋានគិតពន្ធ អត្រាពន្ធ និងការគណនាពន្ធ
១.បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើអំពីក្រដាសធម្មតា
ក. ផ្ទៃក្រឡាមិនលើសពី ៤០ ដេស៊ីម៉ែត្រការ៉េ ៥០០៛/ទំព័រ បើមានអក្សរបរទេស ១.៥០០៛/ទំព័រ
ខ. ផ្ទៃក្រឡាលើសពី ៤០ ដេស៊ីម៉ែត្រការ៉េ ៧០០៛/ទំព័រ បើមានអក្សរបរទេស ២.១០០៛/ទំព័រ
២.បណ្ណប្រកាសផ្សាយពាណិជ្ជកម្មធ្វើអំពីកៅស៊ូ កំណាត់សំពត់ ឬវត្ថុផ្សេងៗ
ក. ផ្ទៃក្រឡាមិនលើសពី ៤០ ដេស៊ីម៉ែត្រការ៉េ ៧០០៛/ផ្ទាំង បើមានអក្សរបរទេស ២.១០០៛/ផ្ទាំង
ខ. ផ្ទៃក្រឡាលើសពី ៤០ ដល់ ១០០ដេស៊ីម៉ែត្រការ៉េ។ បើលើសពី ១០០ដេស៊ីម៉ែត្រការ៉េគិតជាផ្ទាំងអក្សរ ឬផ្ទាំងរូបភាព ១.០០០៛/ផ្ទាំង បើមានអក្សរបរទេស ៣.០០០៛/ផ្ទាំង
៣.ស្លាកអាជីវកម្មដ្ឋាន
ក. គ្មានពន្លឺលើកស្របដងផ្លូវ ១០០៛/ដម២/ឆ្នាំ ២០០ ៛ បើមានអក្សរបរទេស ត្រូវគិតបន្ថែមក្នុងអក្សរ ១តួ និងក្នុងកម្ពស់១ដម ឬប្រភាគ
ខ. គ្មានពន្លឺកែងដងផ្លូវ ១៥០៛/ដម២/ឆ្នាំ ៣០០ ៛ បើមានអក្សរបរទេស ត្រូវគិតបន្ថែមក្នុងអក្សរ ១តួ និងក្នុងកម្ពស់១ដម ឬប្រភាគ
គ. មានពន្លឺលើកស្របដងផ្លូវ ២០០៛/ដម២/ឆ្នាំ ៤០០ ៛ បើមានអក្សរបរទេស ត្រូវគិតបន្ថែមក្នុងអក្សរ ១តួ និងក្នុងកម្ពស់១ដម ឬប្រភាគ
ឃ. មានពន្លឺកែងដងផ្លូវ ២៥០៛/ដម២/ឆ្នាំ ៥០០ ៛ បើមានអក្សរបរទេស ត្រូវគិតបន្ថែមក្នុងអក្សរ ១តួ និងក្នុងកម្ពស់១ដម ឬប្រភាគ
៤.ផ្ទាំងអក្សរ ឬផ្ទាំងរូបភាពសម្រាប់គោលបំណងពាណិជ្ជកម្ម
ក. គ្មានពន្លឺលើកស្របដងផ្លូវ ៥០០៛/ដម២/ឆ្នាំ ១ ០០០ ៛ បើមានអក្សរបរទេស ត្រូវគិតបន្ថែមក្នុងអក្សរ ១តួ និងក្នុងកម្ពស់១ដម ឬប្រភាគ
ខ. គ្មានពន្លឺកែងដងផ្លូវ ៧០០៛/ដម២/ឆ្នាំ ១ ៤០០ ៛ បើមានអក្សរបរទេស ត្រូវគិតបន្ថែមក្នុងអក្សរ ១តួ និងក្នុងកម្ពស់១ដម ឬប្រភាគ
គ. មានពន្លឺលើកស្របដងផ្លូវ ៧០០៛/ដម២/ឆ្នាំ ១ ៤០០ ៛ បើមានអក្សរបរទេស ត្រូវគិតបន្ថែមក្នុងអក្សរ ១តួ និងក្នុងកម្ពស់១ដម ឬប្រភាគ
ឃ. មានពន្លឺកែងដងផ្លូវ ១.០០០៛/ដម២/ឆ្នាំ ២.០០០ ៛ បើមានអក្សរបរទេស ត្រូវគិតបន្ថែមក្នុងអក្សរ ១តួ និងក្នុងកម្ពស់១ដម ឬប្រភាគ
ង. ដាក់ភ្ជាប់ តភ្ជាប់ ឬគូរផ្ទាល់មធ្យោបាយដឹកជញ្ជូននានា ១ ៥០០៛/ដម២/ឆ្នាំ ៣ ០០០ ៛ បើមានអក្សរបរទេស ត្រូវគិតបន្ថែមក្នុងអក្សរ ១តួ និងក្នុងកម្ពស់១ដម ឬប្រភាគ
ឧទាហរណ៍៖ ផ្ទាំងផ្សាយពាណិជ្ជកម្មមួយបានដាក់ផ្សព្វផ្សាយតាមដងផ្លូវដែលមានពន្លឺកែងផ្លូវ ហើយមានទំហំ ២ម x ៤ម ព្រមទាំងមានអក្សរ C = ៦០ សម និង LEAR = ៥០ សម។ ចូរគណនាពន្ធលើផ្ទាំងផ្សព្វផ្សាយនេះ។
គណនាពន្ធលើផ្ទាំងផ្សព្វផ្សាយ
ផ្ទាំងរូបភាព ៖
ទំហំរូបភាព ២ម x ៤ម = ២០ដម x ៤០ដម = ៨០០ដម២
ពន្ធ= ៨០០ x ១ ០០០៛ = ៨០០ ០០០៛
កម្ពស់តួអក្សរ៖
អក្សរ C = ៦០ សម= ៦ ដម
អក្សរ LEAR = ៥០ សម = ៥ ដម x ៤ = ២០ ដម
ទំហំអក្សរសរុប = ២០ ដម + ៦ ដម = ២៦ ដម
ពន្ធលើអក្សរបរទេស = ២៦ x ២ ០០០៛ = ៥២ ០០០៛
ពន្ធដែលត្រូវបង់សរុប = ៨០០ ០០០៛ + ៥២ ០០០៛ = ៨៥២ ០០០ ៛
បែបបទនៃការប្រកាសពន្ធ និងបង់ពន្ធ
ពន្ធនេះ ជាប្រភេទពន្ធស្វ័យប្រកាសដែលតម្រូវឱ្យអ្នកជាប់ពន្ធដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ និងសាខាពន្ធដារខណ្ឌត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធនៅទីចាត់ការពន្ធដាររាជធានីភ្នំពេញនៃអគ្គនាយកដ្ឋានពន្ធដារ និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាខាពន្ធដារខេត្ត ត្រូវដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្តដែលគ្រប់គ្រង ឬតាមកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App។ ម្ចាស់អាជីវកម្មត្រូវមកប្រកាស និងបង់ប្រាក់ពន្ធលើផ្ទាំងផ្សព្វផ្សាយ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា នៃឆ្នាំជាប់ពន្ធនីមួយៗ។
ការប្រកាសបង់ពន្ធលើផ្ទាំងផ្សព្វផ្សាយ ត្រូវអនុវត្តដូចខាងក្រោម៖
- បណ្ណប្រកាសថ្មីធ្វើឡើងដោយក្រដាស និងកៅស៊ូ កំណាត់សំពត់ ឬវត្ថុផ្សេងៗ ត្រូវដាក់លិខិតប្រកាសឱ្យបានស្រេចបាច់ មុនធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម
- ចំពោះស្លាកអាជីវកម្ម និងផ្ទាំងអក្សរ ឬរូបភាព ក្នុងគោលបំណងផ្សាយពាណិជ្ជកម្មដែលផលិតថ្មីត្រូវដាក់លិខិតប្រកាសឱ្យបានស្រេចបាច់ មុនធ្វើការផ្សព្វផ្សាយពាណិជ្ជកម្ម ដូចខាងក្រោម៖
- ៦ខែដើមឆ្នាំ ត្រូវបង់ពន្ធ ១០០%
- ៦ខែចុងឆ្នាំ ត្រូវបង់ពន្ធ ៥០%
- ក្នុងករណីស្លាកអាជីវកម្មមានភ្ជាប់បណ្ណប្រកាសរបស់សហគ្រាសផ្សេង ឬអាជីវកម្មដ្ឋានផ្សេង ត្រូវគិតពន្ធទៅតាមចំណែកនៃសាមីសហគ្រាស ឬអាជីវកម្មនោះ ព្រមទាំងទៅតាមប្រភេទបណ្ណប្រកាស
- ចំពោះនិម្មិតសញ្ញា (ឡូហ្គោ) អាសយដ្ឋាន លេខទូរស័ព្ទ និងគេហទំព័រដែលមានអក្សរបរទេសនៅក្នុងផ្ទាំងផ្សព្វផ្សាយ មិនត្រូវរាប់បញ្ចូលក្នុងលក្ខខណ្ឌបន្ថែម។
ឯកសារយោង៖
- https://www.tax.gov.kh/km/content-detail/5h2s210518332431954
Tags:
Back