Your Trusted Partner!

Back

ពន្ធលើប្រាក់ចំណូល | Tax on Income

ពន្ធលើប្រាក់ចំណូល
ពន្ធលើប្រាក់ចំណូល ត្រូវបានកំណត់លើអ្នកជាប់ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូល ប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធអនិវាសនជន ពន្ធលើប្រាក់ចំណូលកំណត់តែលើប្រាក់ចំណូលប្រភពកម្ពុជាប៉ុណ្ណោះ។
ប្រាក់ចំណូលជាប់ពន្ធ
ប្រាក់ចំណូលជាប់ពន្ធ គឺជាប្រាក់ចំណូលសុទ្ធបានមកពីលទ្ធផលទាំងអស់នៃប្រតិបត្តិការអារជីវកម្មគ្រប់ប្រភេទរួម បញ្ចូលទាំងចំណូលមូលធនដែលសម្រេចបានក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្មព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគការប្រាក់ថ្លៃឈ្នួល និងសួយសារផង។ ប្រាក់ចំណូលជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណូលមូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។
អត្រាពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំមានដូចតទៅ៖
១- ២០ភាគរយ ចំពោះប្រាក់ចំណូលដែលសម្រេចបានដោយនីតិបុគ្គល
២- ៣០ភាគរយ ចំពោះប្រាក់ចំណូលដែលសម្រេចបានក្រោមកិច្ចសន្យាបែងចែកផលិតផលប្រេងកាត និងឧស្ម័ន ធម្មជាតិ ឬសម្រេចបានពីការធ្វើអាជីវកម្មលើធនធានធម្មជាតិរួមទាំង ព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា
៣- ០ភាគរយ ចំពោះប្រាក់ចំណូលរបស់គម្រោងវិនិយោគមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ដែលស្ថិតនៅក្នុងរយៈ ពេលលើកលែងពន្ធដែលកំណត់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
៤- តាមតារាងអត្រាពន្ធកំណើនតាមថ្នាក់ខាងក្រោមចំពោះប្រាក់ចំណូលដែលសម្រេចបានដោយរូបវន្តបុគ្គល សហគ្រាសឯកបុគ្គល និងចំណែកដែលត្រូវបែងចែកឱ្យសមាជិកម្នាក់ៗរបស់ក្រុមហ៊ុនសហកម្មសិទ្ធិដែល​មិន​ត្រូវ​បាន​ចាត់​ទុកជានីតិបុគ្គល៖
ភាគបៀវត្សប្រចាំខែត្រួវជាប់ពន្ធ                              អត្រាពន្ធ
ពី ០៛ ដល់​ ១៨ ០០០ ០០០ ៛                               ០%
ពី ១៨ ០០០ ០០១ ៛ ដល់ ២៤ ០០០ ០០០ ៛         ៥%
ពី ២៤ ០០០ ០០១ ៛ ដល់ ១០២ ០០០ ០០០ ៛      ១០%
ពី ១០២ ០០០ ០០១ ៛ ដល់ ១៥០ ០០០ ០០០ ៛    ១៥%
លើសពី ១៥០ ០០០ ០០០ ៛                                 ២០%
៥- ចំពោះសហគ្រាសដែលមានសកម្មភាពជាសំខាន់ក្នុងការធានារ៉ាប់រងឬ ធានារ៉ាប់រងបន្តលើជីវិត ទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបានកំណត់ខាងក្រោម៖
   ក. ៥% នៃបុព្វលាភធានារ៉ាប់រងដុលដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ ចំពោះការធានារ៉ាប់រង ឬ​ធានារ៉ាប់​រង​បន្តលើ​ទ្រព្យសម្បត្តិ ឬនូវហានិភ័យ​ផ្សេងៗនៅព្រះរាជាណាចក្រកម្ពុជា
   ខ. ចំពោះសកម្មភាព​ធានារ៉ាប់រង​ ឬធានា​រ៉ាប់រង​បន្តលើ​ជីវិត​ដែល​មាន​លក្ខណៈ​សន្សំ និង​សកម្មភាព​ដទៃទៀត​ក្រៅ​ពី​​ធានារ៉ាប់រង​ ឬធានារ៉ាប់​រង​​បន្ត​លើ​ទ្រព្យ​សម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណូលត្រូវបាន​កំណត់តាម​មាត្រា​ ២០ថ្មី(មួយ)

 

Tax on Income
Income tax is imposed on resident taxpayer for income from Cambodian sources and from foreign sources. For a non-resident taxpayer, the income tax applies only to Cambodian source income.
Taxable income is the net income that results from all types of business operations, including capital gains achieved during business or business termination, as well as income from financial or investment assets, wages and royalties. Taxable income also includes all capital gains from real estate, financial assets, or investment property achieved from operations other than business operations.
The annual income tax rates are as follows:
1 - 20% for the income by a legal entity
2 - 30% on the revenue from oil and natural gas distribution, the exploitation of natural resources, including forests, gold, or precious stones
3 - 0% of eligible income from project investment within the tax exemption period set by the Council for the Development of Cambodia (CDC)
4. In accordance with the table of tax rates, the following shall be achieved for the income by the physical person, the enterprise and the shares allocated to each member of the joint-venture that is not considered a legal entity:

The Percentage of Annual taxable Income      Tax Rate
From 0 ៛  to 18,000,000 ៛                                  0%
From 18,000,001 ៛  to 24,000,000 ៛                  5%
From 24,000,001 ៛   to 102,000,000 ៛               10%
From 102,000,001 ៛  to 150,000,000 ៛              15%
greater than 150,000,000 ៛                               20%
5. For enterprises with significant activities in the insurance, property or other risks, the income tax shall be as follows:
     A. 5% of gross premiums received during the tax year for any insurance or reinsurance of property or other risks in the Kingdom of Cambodia
    B. For life insurance or life insurance activities other than property insurance or reinsurance; or Other Risks Income tax is regulated under Article 20 (1)

Tags:

Back