Your Trusted Partner!

Back

ពន្ធលើអចលនទ្រព្យ | Tax on Property

ពន្ធលើអចលនទ្រព្យ
ពន្ធលើអចលនទ្រព្យ​ គឺជាប្រភេទពន្ធប្រចាំឆ្នាំ។ ពន្ធនេះប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី​ ១០០លានរៀលនិងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និង​រដ្ឋបាលក្រុងនៃខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ការប្រមូលពន្ធលើអចលនទ្រព្យនេះគឺសម្រាប់ជាផលប្រយោជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។

កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករឬអ្នកកាន់កាប់ ឬអ្នកទទួល​ផល​ប្រយោជន៍​ចុង​ក្រោយត្រូវមកចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងដាក់លិខិតប្រកាសបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬតាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App ដែលមានក្នុង App Store និង Play Store។

ដើម្បីចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ អ្នកជាប់ពន្ធត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
- ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ចម្លង)
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅរបស់អ្នកជាប់ពន្ធ (ច្បាប់ថតចម្លង)
- រូបថតរបស់អចលនទ្រព្យ
- និយាមកាអចលនទ្រព្យ (រយៈទទឹង និងរយៈបណ្ដោយ)
- ពាក្យស្នើសុំចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពអចលនទ្រព្យសម្រាប់​ការបង់ពន្ធ​លើ​អចលនទ្រព្យទម្រង់ FORM PT-01

បន្ទាប់ពីចុះបញ្ជីអចលនទ្រព្យរួចរាល់ អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅ  រដ្ឋបាល-សារពើពន្ធក្នុងករណីដូចខាងក្រោម៖
- ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ
- ផ្ទះ អគារ ឬសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល
- អចលនទ្រព្យត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ
- អចលនទ្រព្យត្រូវបំបែក ឬបង្រួមក្បាលដី ឬឱ្យជាអំណោយ
- អត្រាពន្ធ មូលដ្ឋានគិតពន្ធ​ និងការគណនាប្រាក់ពន្ធ

អត្រាពន្ធលើអចលនទ្រព្យ​ត្រូវប្រមូល​ប្រចាំឆ្នាំតាមអត្រា ០,១% ​លើមូលដ្ឋានគិតពន្ធ។ មូលដ្ឋានគិតពន្ធគឺ ៨០%នៃតម្លៃអចលនទ្រព្យ​សរុប (ទាំងតម្លៃដី ឬ/និង​តម្លៃសំណង់) តាមអាយុកាលសំណង់ និង​ប្រភេទសំណង់ ដែលកំណត់​ដោយក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយកាត់បន្ថយ​នូវ​ទឹកប្រាក់​ចំនួន ១០០ ០០០ ០០០រៀល​សម្រាប់អចលនទ្រព្យមួយ។
មូលដ្ឋានគិតពន្ធ = (តម្លៃអចលនទ្រព្យ x ៨០%) - ១០០ ០០០ ០០០ រៀល
ការគណនាប្រាក់ពន្ធ៖
ប្រាក់ពន្ធលើអចលនទ្រព្យត្រូវបង់ = មូលដ្ឋានគិតពន្ធ x ០,១%

ឧទាហរណ៍៖ អចលនទ្រព្យមួយកន្លែងស្ថិតនៅសងខាងកំណាត់ផ្លូវព្រះមុនីវង្សដែលមានទំហំដី ៤ម x ២០ម និងមានផ្ទះល្វែងកម្ពស់ ២ជាន់ (E0E1E2) និងមានទំហំ ៤ម x ១៦ម ជាប្រភេទឥដ្ឋបេតុង សាងសង់ឆ្នាំ២០១៥ និងមានតម្លៃទីផ្សារកំណត់ដោយគណៈកម្មការវាយតម្លៃអចលនទ្រព្យក្នុងមួយម៉ែត្រក្រឡា ដូចខាងក្រោម៖

តម្លៃដី ១ ៥០០ ដុល្លារ/ម២
- តម្លៃផ្ទះជាន់ផ្ទាល់ដី (E0)    ២៥០ ដុល្លារ/ម២
- តម្លៃផ្ទះជាន់ទី១ (E1)២០០ ដុល្លារ/ម២      
- តម្លៃផ្ទះជាន់ទី២ (E2)១៥០ ដុល្លារ/ម២

ចម្លើយ៖ ការគណនាប្រាក់ពន្ធត្រូវបង់
ការគណនាប្រាក់ពន្ធត្រូវបង់
តម្លៃដី ៨០ម២ x ១ ៥០០ ដុល្លារ ១២០ ០០០ ដុល្លារ
តម្លៃផ្ទះជាន់ផ្ទាល់ដី (E0) ៦៤ម២ x ២៥០ ដុល្លារ = ១៦ ០០០ ដុល្លារ
តម្លៃផ្ទះជាន់ទី១ (E1) ៦៤ម២ x ២០០ ដុល្លារ = ១២ ៨០០ ដុល្លារ
តម្លៃផ្ទះជាន់ទី២ (E2) ៦៤ម២ x ១៥០ ដុល្លារ = ៩ ៦០០ ដុល្លារ
តម្លៃអចលនទ្រព្យសរុប ១៥៨ ៤០០ ដុល្លារ
តម្លៃសរុប ៨០% (គិតជារៀល) ១៥៨ ៤០០ ដុល្លារ x ៨០% x ៤ ០០០ រៀល = ៥០៦ ៨៨០ ០០០ រៀល
មូលដ្ឋានគិតពន្ធ ៥០៦ ៨៨០ ០០០ រៀល - ១០០ ០០០ ០០០ រៀល = ៤០៦ ៨៨០ ០០០ រៀល
ប្រាក់ពន្ធត្រូវបង់ ៤០៦ ៨៨០ ០០០ រៀល x ០,១% = ៤០៦

ការលើកលែងពន្ធ និងការអនុគ្រោះពន្ធ
- ចលនទ្រព្យដែលជាដីធ្លីកសិកម្ម ដែលកំពុងបង្កបង្កើនផលមានជាអាទិ៍ ដីស្រែ ដីចំការ ដីដំណាំកសិ-ឧស្សាហកម្ម ដីកសិដ្ឋានចិញ្ចឹមសត្វ  វារីវប្បកម្ម ដីស្រែអំបិល ដែលមានការបញ្ជាក់ពីស្ថាប័នពាក់ព័ន្ធ​។
- អចលនទ្រព្យជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរដ្ឋ ដែលបានចុះបញ្ជីសារពើភណ្ឌជាទ្រព្យសម្បត្តិរដ្ឋ។ ចំពោះដីរដ្ឋដែលរាជរដ្ឋាភិបាលបានជួលឱ្យឯកជនសាងសង់សំណង់សម្រាប់ធ្វើអាជីវកម្ម ដីនោះត្រូវបានលើកលែងពន្ធលើអចលនទ្រព្យ ប៉ុន្តែសំណង់ត្រូវជាប់ពន្ធ។
- អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍ ឬបុគ្គលណាមួយ ដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធខាងសាសនា និងសប្បុរសធម៌ ហើយ​គ្មានចំណែកណាមួយនៃអចលនទ្រព្យ ឬប្រាក់ចំណូលត្រូវបានប្រើប្រាស់ជាប្រយោជន៍ឯកជន។
- អចលនទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល។
- អចលនទ្រព្យដែលជាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាតឬផលិតអគ្គិសនី ព្រលានយន្តហោះ កំ់ពង់ផែ ស្ថានីយអយស្ម័យយាន រួមបញ្ចូលទាំងអគារ និងការិយាល័យ ដែលបម្រើផ្ទាល់ដល់សកម្មភាពនៃហេដ្ឋា-រចនាសម្ព័ន្ធទាំងនេះ។
- ផ្ទះអគារ និងសំណង់ផ្សេងៗ ដែលសាងសង់លើដីធ្លីកសិកម្ម ហើយបម្រើផ្ទាល់និងជាអចិន្រៃ្តយ៍ដល់សកម្មភាពកសិកម្ម។
- អចលនទ្រព្យទទួលរងនូវការខូចខាតធ្ងន់ធ្ងរ ដោយករណីប្រធានសក្តិ ដូចជា គ្រោះធម្មជាតិ សង្រ្គាមកុប្បកម្ម អគ្គិភ័យ ឬគ្រោះមហន្តរាយជាយថាហេតុ។ផ្ទះអគារ និងសំណង់ ដែលកំពុងត្រូវបានសាងសង់តិចជាង ៨០% និងមិនទាន់បានប្រើប្រាស់។ ប៉ុន្តែដីត្រូវជាប់ពន្ធលើអចលនទ្រព្យ។
- អចលនទ្រព្យក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពផលិតកម្ម។
យោង៖ https://www.tax.gov.kh/km/content-detail/NMMHv7994768582699
===============================================================

Annual Property Tax
Property tax is an annual tax collected on properties valued over 100 million riels and located within the administrative geography of the capital city and provincial towns of Cambodia. The tax collection serves the financial benefit of the local administration.

Obligations and Procedures for Tax Declaration and Payment
This self-declared tax requires property owners, holders, or ultimate beneficiaries to register or update property information and submit tax declarations at the General Department of Taxation (GDT) or provincial-tax branch offices where the property is located. Taxpayers must pay the tax by September 30th of each tax year at the respective tax branch or through partner banks of the Ministry of Economy and Finance or via the GDT Taxpayer App available on the App Store and Play Store.

Required Documents for Property Registration or Update
- Property ownership certificate or related documents certified by local authorities (copy).
- Cambodian ID card or equivalent identification (copy).
- Property photographs.
- Property dimensions (width and length).
- Application for property registration/update for property tax payment, FORM PT-01.

Mandatory Property Information Update Scenarios
- Land is used for constructing buildings or structures.
- Additional construction or demolition of existing buildings.
- Change in ownership or beneficiary.
- Subdivision or consolidation of property.
- Donation of property.

Tax Rate, Tax Base, and Calculation
The property tax rate is 0.1% of the taxable base, which is 80% of the total property value (land and construction value) minus 100 million riels. The property value is assessed based on its type and age as determined by the Ministry of Economy and Finance.

Tax Calculation Example
For a property on Preah Monivong Blvd with a land size of 4m x 20m and a two-story flat (built in 2015), the calculation is as follows:

Land value: 80m² x $1,500/m² = $120,000
Ground floor (E0) value: 64m² x $250/m² = $16,000
First floor (E1) value: 64m² x $200/m² = $12,800
Second floor (E2) value: 64m² x $150/m² = $9,600
Total property value: $158,400
Tax base (in riels): $158,400 x 80% x 4,000 riels = 506,880,000 riels
Taxable base: 506,880,000 riels - 100,000,000 riels = 406,880,000 riels
Property tax due: 406,880,000 riels x 0.1% = 406,880 riels

Tax Exemptions and Reliefs
- Agricultural Land: Property that is agricultural land and actively used for production, such as rice fields, plantations, agro-industrial land, livestock farms, irrigation areas, and salt fields, with certification from relevant authorities, is exempt from property tax.
- Government-Owned Property: Property owned by the Royal Government or state institutions, registered as state assets, is exempt from property tax. However, if the government leases state land to private entities for business construction, the land is exempt from tax, but the buildings are taxable.
- Community and Charitable Properties: Property owned by communities or individuals established and operated for religious or charitable purposes, without private benefits from the property or income, is tax-exempt.
- Diplomatic and International Organizations: Property owned by foreign diplomatic missions, consulates, international organizations, and technical cooperation agencies recognized by the government is exempt from property tax.
- Infrastructure: Infrastructure such as roads, bridges, water or electricity production systems, airports, ports, and public transport stations, including buildings and offices directly serving these infrastructures, is tax-exempt.
- Agricultural Buildings: Houses and other constructions on agricultural land that are directly and permanently used for agricultural activities are exempt from property tax.
- Damaged Properties: Properties severely damaged by force majeure, such as natural disasters, war, rebellion, fires, or similar catastrophic events, are exempt. Buildings under construction that are less than 80% complete and not yet in use are also exempt, but the land remains taxable.
- Special Economic Zones: Properties within special economic zones that are directly used for production activities are exempt from property tax.
Reference: https://www.tax.gov.kh/en/content-detail/NMMHv7994768582699

Tags:

Back